ភ្នាក់ងារឥណទានជាន់ខ្ពស់
តម្រូវការជ្រើសរើស៖ ២០នាក់
ទីតាំងការងារ៖ ការិយាល័យប្រតិបត្តិការ សាខាស្រុកអង្គស្នួល សាខាក្រុងតាខ្មៅ សាខាស្រុកស្អាង សាខាស្រុកគងពិសី សាខាខេត្តកំពង់ស្ពឺ សាខាស្រុកកំពង់ត្រាច
ទំនួលខុសត្រូវ
- ផែនការ និងផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីទាក់ទាញអតិថិជន
- ផ្តល់សេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អតិថិជនឱ្យបានឆាប់រហ័ស
- ចុះប្រមូលប្រាក់ ដែលអតិថិជនបង់ត្រទ្បប់មកវិញឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព
- ចុះដោះស្រាយបំណុលយឺតយ៉ាវឱ្យអស់ពីលទ្ធភាព ដោយអនុលោមទៅតាមគោលនយោបាយ និងនីតិវិធីរបស់គ្រឹះស្ថាន
- អនុវត្តនូវផែនការផ្សព្វផ្សាយ និងផែនការបញ្ចេញឥណទានឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ
- អនុវត្តការងារផ្សេងៗតាមការអនុម័តរបស់គណៈគ្រប់គ្រង។
តម្រូវការ
- ត្រូវមានចំណេះដឹងទូទៅយ៉ាងហោចណាស់ត្រូវបានបញ្ចប់ថ្នាក់ទី១២ និងមានអាទិភាពសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ
- មានចំណេះដឹងដូចជា៖ លេខនព្វន្ត និងការកត់ត្រាឱ្យមានភាពត្រឹមត្រូវ រួមទាំងភាសាអង់គ្លេស ដែលអាចអាន ស្តាប់ និងសរសេរបានខ្លះៗ
- មានប្រវត្តិ និងអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ មានសុជីវធម៌ល្អ និងមានឆន្ទៈក្នុងការធ្វើការងារជាមួយប្រជាជនក្រីក្រ
- ចេះបើកបរម៉ូតូយ៉ាងស្ទាត់ជំនាញ និងមានបណ្ណបើកបរម៉ូតូកាន់តែប្រសើរ
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- មានប្រាស្រ័យទាក់ទងល្អ ចូលចិត្តធ្វើការងារជាក្រុម ជាមនុស្សឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ។
របៀបដាក់ពាក្យ
- ដាក់បញ្ចូលប្រវត្តិរូបសង្ខេប និងលិខិតអមតាមរយៈតំណភ្ជាប់នេះ
- ឬផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់៖ recruitment@camma.com.kh ឬតេលេក្រាម៖ https://t.me/sophanHR
- ឬដាក់ប្រវត្តិរូបសង្ខេប និងលិខិតអមនៅ ការិយាល័យ-សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ៣១ ធ្នូ ២០២៤