Home > Career > Job Announcement > នាយកសាខា

នាយកសាខា

តម្រូវ​ការ​ជ្រើស​រើស៖ ១នាក់

ទីតាំងការងារ៖ សាខាអង្គស្នួល

ទំនួលខុសត្រូវ

  • ដឹកនាំ គ្រប់គ្រង លើប្រតិបត្តិការរួមក្នុងសាមីការិយាល័យ-សាខា ដើម្បីសម្រេចឲ្យបានទៅតាមផែនការដែលបានផ្តល់ជូនដោយថ្នាក់គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពក្នុងការបញ្ចេញផលិតផល សេវាកម្មឥណទានថ្មីៗ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • កាត់បន្ថយហានិភ័យលើការផ្តល់ឥណទានដែលអតិថិជនមិនមានលទ្ធភាពបង់ត្រឡប់ ឥណទានដែលសងមានការយឺតយ៉ាវ
  • ត្រួតពិនិត្យលើការអនុវត្តការងាររបស់បុគ្គលិកជាប់ជាប្រចាំរួមមាន៖ ការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ដោយធ្វើការប្រៀបធៀបនឹងផែនការរួម
  • សិក្សាអំពីតម្រូវការសេវាកម្មទីផ្សារ កត្តាសេដ្ឋកិច្ច សង្គម នយោបាយ ភាពទំនើបកម្មនៃប្រព័ន្ធបច្ចេកវិជ្ជា ដៃគូប្រកួតប្រជែងដោយប្រើប្រាស់វិធីសាស្រ្តវិភាគលើចំណុច ខ្លាំង ចំណុចខ្សោយ ឱកាស និង ការគម្រាមកំហែងផ្សេងៗ ដើម្បីធានាថាដំណើរការអាជីវកម្មត្រូវតាមគោលដៅរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • កំណត់ទីផ្សារថ្មី និងជំរុញការអភិវឌ្ឍន៍នូវផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចបាននូវផែនការប្រាក់ចំណេញរបស់ការិយាល័យ-សាខា
  • សហការជាមួយនាយកដ្ឋានរដ្ឋបាលធនធានមនុស្សក្នុងការដោះស្រាយបញ្ហាបុគ្គលិកនៅក្នុងសាមីការិយាល័យ​-សាខា របស់ខ្លួនដូចជា៖ ការជ្រើសរើសបុគ្គលិក តម្លើងតួនាទី បន្ថយតួនាទី ការព្យួរ បញ្ឈប់ ឬផ្ទេរទីកន្លែងការងាររបស់បុគ្គលិក ដោយផ្អែកលើការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ
  • ចូលរួមគោរព អនុវត្តន៍តាមគោលការណ៍ និងនីតិវិធីផ្សេងៗរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច ។
  • ចូលរួម ដឹកនាំ ដោះស្រាយបញ្ហារបស់អតិថិជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
  • ធានាគ្រប់បុគ្គលិកស្ថិតនៅក្នុងលំដាប់ការិយាល័យ-សាខា ផ្តល់ការគាំទ្រ និងការសហការល្អជាមួយសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • ទទួលខុសត្រូវ និងអនុវត្តន៍ការងារ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាម បទដ្ឋានការងារគ្រប់លំដាប់ថ្នាក់ ស្របទៅតាមប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • ត្រួតពិនិត្យ និងអនុម័តលើប្រតិបត្តិការងារប្រចាំថ្ងៃទៅតាមទំហំសិទ្ធិ ដែលបានផ្តល់ជូនដោយអគ្គនាយិកាប្រតិបត្តិ
  • ត្រួតពិនិត្យ និងធ្វើផែនការលំហូរសាច់ប្រាក់ចេញ សាច់ប្រាក់ចូលប្រចាំខែ សម្រាប់សាម៉ីការិយាល័យ-សាខាខ្លួន និងបញ្ជូនមកផ្នែករតនាគារនៅការិយាល័យកណ្តាល
  • ចូលរួមក្នុងការធ្វើផែនការថវិការប្រចាំឆ្នាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • ធ្វើការសិក្សា​ វិភាគ វាយតម្លៃឥណទានឲ្យបានច្បាស់លាស់ ត្រឹមត្រូវ មុននឹងឈានទៅដល់ការសម្រេចចិត្ត
  • ត្រួតពិនិត្យការវាស់វែងការពេញចិត្តរបស់អតិថិជនមកលើសេវាកម្មរបស់សាម៉ីការិយាល័យ-សាខា និងរកមូលហេតុដែលនាំឲ្យមានការកើនឡើង ឬធ្លាក់ចុះនៃចំនួនអតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • បង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងរក្សារទុកឯកសារប្រតិបត្តិការក្នុងសាខាសាម៉ី ​តាមផ្នែកនីមួយៗឲ្យបានត្រឹមត្រូវ និងច្បាស់លាស់
  • បូកសរុបរបាយការណ៍ប្រតិបត្តិការងារនៅសាខាសាម៉ីជាប្រចាំខែ និងរាយការណ៍ជូនប្រធាននាយកដ្ឋាន ផ្ទាល់ដើម្បីពិនិត្យ។

តម្រូវការ

  • បរិញ្ញាប័ត្រ ឬបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងធនាគារ ឬជំនាញផ្សេងៗទៀតដែលមានភាពទាក់ទងជាមួយ វិស័យមីក្រូហិរញ្ញវត្ថុ
  • បទពិសោធន៍យ៉ាងតិច ០៥ឆ្នាំ លើការគ្រប់គ្រងឥណទាន ​ឬ គណនេយ្យ និងហិរញ្ញវត្ថុ នៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ ឬ ធនាគារ
  • មានទំនាក់ទំនងល្អ ក្នុងផ្នែកទីផ្សារ ការបំរើអតិថិជន ខាងក្នុង និងខាងក្រៅ និង ការបញ្ចេញឥណទាន
  • បទពិសោធន៍ និងជំនាញក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាព ។
  • ជំនាញលើការសិក្សា វាយតម្លៃឥណទាន (ប្រាក់កម្ចី ទ្រព្យបង្កើតហ៊ីប៉ូតែក បណ្តុះវិន័យឥណទាន ដោះស្រាយបញ្ហា)
  • ជំនាញត្រួតពិនិត្យលើការចុះបញ្ជីកាគណនេយ្យ និងបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ
  • ជំនាញលើការត្រួតពិនិត្យលើរាយការណ៍ហិរញ្ញវត្ថុ របស់ការិយាល័យ-សាខា
  • ចំណេះដឹងក្នុងការតាមដាន ត្រួតពិនិត្យបង្កើតគោលការណ៍ ស្តង់ដារប្រតិបត្តិការងារ និងរបាយការណ៍អនុវត្តការងារ
  • ជំនាញក្នុងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលវែង និងខ្លីតាមការវិភាគ SWOT (Strength Weakness Opportunity and Threat) ក្នុងសាខា
  • ចំណេះដឹងច្បាស់លាស់អំពីការស្រាវជ្រាវទីផ្សារ ហិរញ្ញវត្ថុ ធនធានមនុស្ស ការគ្រប់គ្រងប្រតិបត្តិការសាខា
  • ជំនាញក្នុងការនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
  • ជំនាញកុំព្យូទ័រ MS Officeនិងអ៊ីម៉ែល ។
  • ជំនាញក្នុងប្រាស្រ័យទាក់ទង ការចចារ ដោះស្រាយបញ្ហា សម្រេចចិត្ត និងការថែរក្សាអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់
  • សមត្ថភាពក្នុងការបង្កើតគំនិតផ្តួចផ្តើមថ្មី ច្នៃប្រឌិត និងទំនើបកម្ម
  • ជំនាញក្នុងការគ្រប់គ្រងដឹកនាំ ចាត់ចែង ចាត់ថ្នាក់ការងារតាមតួនាទី
  • ជំនាញក្នុងការចូលរួមសហការគ្នាជាក្រុម និងជម្រុញលើកទឹកចិត្តបុគ្គលិកឲ្យស្រលាញ់ការងារ។
  • ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
  • តស៊ូ អំណត់ ព្យាយាមក្នុងការបំពេញការងារឲ្យសម្រេចបានទៅតាមចក្ខុវិស័យ និងបេសកកម្ម របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របៀបដាក់ពាក្យ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053

កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ៖ ៣១ មករា ២០២៥