Home > Career > Job Announcement > បុគ្គលិកផ្នែករដ្ឋបាលជាន់ខ្ពស់

បុគ្គលិកផ្នែករដ្ឋបាលជាន់ខ្ពស់

តម្រូវ​ការ​ជ្រើស​រើស៖ ១នាក់

ទីតាំងការងារ៖ ការិយាល័យកណ្តាល

ទំនួលខុសត្រូវ

  • រៀបចំ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយៗ។ -ចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទៅលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
  • ចូលរួមក្នុងការក្នុងការធ្វើផែនការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយ
  • ត្រួតពិនិត្យលើទ្រព្យសកម្ម បរិវេណ និងសន្តិសុខរបស់គ្រឹះស្ថាន
  • រៀបចំតារាងទ្រព្យ និងបង្កើតឧបករណ៍ត្រួតពិនិត្យទ្រព្យសកម្ម
  • សហការជាមួយនឹងគណនេយ្យកររាល់ការធ្វើបច្ចុប្បន្នភាព និងចុះរាប់ទ្រព្យសកម្ម ២ដង ក្នុង​១ឆ្នាំ ដើម្បីធានារាល់ ការបិទលេខកូដលើទ្រព្យសកម្មត្រឹមត្រូវ ធ្វើសំណើសុំរាល់ការបោះបង់ចោល/ជម្រះចោល ប្រសិនបើចាំបាច់ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពរបស់ទ្រព្យសកម្ម ផ្លាស់ប្តូអ្នកប្រើប្រាស់ និងផ្លាស់ប្តូរសាខា។ល។
  • ធានាថាប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្ម សារពើភ័ណ្ឌ និងបរិក្ខារ​គឺត្រូវបានបង្កើតឡើងដោយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់
  • សម្របសម្រួលដល់ដំណើរការលទ្ធកម្មដូចជាការបញ្ជាទិញនូវសម្ភារៈ បរិក្ខារ និងឧបករណ៍ សម្ភារៈផ្សព្វផ្សាយ/បរិក្ខារកុំព្យូទ័រ ការតុបតែងផ្សេងៗឱ្យអនុលោមតាមគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការ ឬការណែនាំ និងបទបញ្ជាផ្សេងៗ
  • បិទលេខកូដបញ្ជីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន​​​​​ទាំងអស់ដែលបានទិញ
  • កត់ត្រារាល់សន្និធិទាំងក្នុងប្រព័ន្ធ ទ្រព្យបោះបង់ចោល និងធ្វើរបាយការណ៍ទៅប្រធានផ្ទាល់
  • ត្រួតពិនិត្យចំនួន រាល់ទំនិញ-បរិក្ខារដែលទទួលបានធានាថាគុណភាពល្អ តម្លៃសមរម្យ
  • ត្រួតពិនិត្យលើការស្នើសុំប្រើប្រាស់ទូរស័ព្ទដៃ ការបញ្ជាទិញទូរស័ព្ទ ការស្នើស៊ីមកាត និងធ្វើសំណើទៅកាន់ក្រុមហ៊ុនក្នុងការបើកស៊ីមកាតថ្មី និងបែងកាត់ចំណាយសម្រាប់សាខានីមួយៗ
  • ត្រួតពិនិត្យរាល់ការស្នើសុំសម្ភារៈប្រើប្រាស់ ដែលមិនសមហេតុផល
  • គ្រប់គ្រងបញ្ជីសារពើពន្ធ និងស្តុកចេញ-ចូលលើ​គ្រឿងបរិក្ខារ/ឧបករណ៍ការិយាល័យការស្នើសុំសន្និធិសម្រាប់ ប្រើប្រាស់ និងត្រួតពិនិត្យការប្រគល់សម្ភារៈត្រឡប់មកវិញរបស់បុគ្គលិកដែលត្រូវលាឈប់
  • រៀបចំទីតាំងស្តុកទុកសម្ភារៈឱ្យបានសមរម្យ និងសុវត្ថិភាព

តម្រូវការ

  • មានបរិញ្ញាបត្រផែ្នករដ្ឋបាល​ ឬផែ្នកគ្រប់គ្រង និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ការងារកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ ១ឆ្នាំ។
  • ចេះនិយាយ និងសរសេរទាំងភាសាខ្មែរ និងអង់គ្លេសបានយ៉ាងល្អ
  • យល់ដឹងច្បាស់លាស់អំពីច្បាប់ការងារ និងគោលការណ៍នីតិវិធីវិន័យនៃព្រះរាជាណាចក្រកម្ពុជា
  • ជំនាញផ្នែកកុំព្យូទ័រ (Microsoft Office) Internet, Email និងSocial Media
  • មានចំណេះដឹងខ្ពស់ទាក់ទងនឹងការរៀបចំឯកសារ និងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
  • សមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
  • មានការជំរុញលើកទឹកចិត្តក្នុងការបំពេញការងារ​ ដើម្បីទទួលបានលទ្ធផលល្អ
  • សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព
  • មានជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ
  • សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលា និងអាចធ្វើការជាក្រុមបានល្អ។
  • ចេះបត់បែន ប្រកួតប្រជែងការងារ ស្មោះត្រង់​ យកចិត្តទុកដាក់ ប្រឹងប្រែង និងចេះទទួលខុសត្រូវខ្ពស់
  • ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ
  • តស៊ូ អំណត់ អត់ធ្មត់ និងការងារ អាចធ្វើការងារបានទោះបីស្ថិតនៅក្រោមសម្ពាធការងារផ្សេងៗ
  • គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
  • មានឆន្ទះក្នុងការធ្វើដំណើរក្នុងក្រុងនិងបណ្តាខេត្ត។

របៀបដាក់ពាក្យ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053

កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ៖ ៣១ ធ្នូ ២០២៤