Digital Loan Management (Loan Assessment)
Hiring: 1 position
Location: Head Office
Responsibilities
- ត្រួតពិនិត្យលើសំណើឥណទាន ដើម្បីសិក្សា វិភាគ វាយតម្លៃ លទ្ធភាពសងត្រឡប់ ហើយផ្តល់អនុសាសន៍ជូនគណៈកម្មការឥណទានពិនិត្យ និងសម្រេច ។
- ធ្វើការវិភាគ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីធានានូវ គុណភាពឥណទាន ស្របទៅតាមគោលនយោបាយឥណទាន នៃគ្រឹះស្ថាន។
- ត្រួតពិនិត្យលើសំណើឥណទាន និងផ្ទៀងផ្ទាត់តាមរយៈការទំនាក់ទំនងជាមួយអតិថិជន(ករណីចាំបាច់ត្រូវចុះដល់ទីកន្លែងរបស់អតិថិជន)។
- ត្រូតពិនិត្យ និងតាមដានជាប្រចាំថ្ងៃនូវសំណើឥណទានដែលបានបញ្ជូនទៅគណៈកម្មការឥណទាន ដើម្បីធ្វើបច្ចុប្បន្នភាពលើរបាយការណ៍(Unsecured Loan Performance Report)។
- ជូនដំណឹងដល់អតិថិជនប្រសិនបើសំណើសុំឥណទានរបស់ត្រូវបានអនុម័ត ឬបដិសេធ។
- បញ្ជូនពត៌មាននូវសំណើឥណទានរបស់អតិថិជន ដែលគណៈកម្មការឥណទានបានអនុម័ត ទៅសាខាដើម្បីបញ្ចេញឥណទានជូនអតិថិជន។
- ត្រួតពិនិត្យ និងតាមដានជាប្រចាំនូវសំណើរបស់អតិថិជនដែលបញ្ជូនដោយក្រុមឥណទានឌីជីថល តាមរយៈរបាយការណ៍ (Unsecured Loan Performance Report)។
- ត្រួតពិនិត្យ និងតាមដានផលប័ត្រឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ បើមានករណីយឺតយ៉ាវ ត្រូវរាយការជូនថ្នាក់គ្រប់គ្រង និងដោះស្រាយជាបន្ទាន់។
- គ្រប់គ្រងពេលវេលាក្នុងការទំនាក់ទំនង, ប្រមូលឯកសារគាំទ្រកម្ចី, សិក្សា និងវាយតម្លៃឥណទាន ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ផ្សេងៗទៀតតាមការចាត់តាំងដោយថា្នក់គ្រប់គ្រងផ្ទាល់។
- ចូលរួមវគ្គបណ្តុះបណ្តាលដែលកំណត់ដោយ ស្ថាប័ន, ថ្នាក់គ្រប់គ្រងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យស្របតាមតម្រូវការរបស់គ្រឹះស្ថាន។
- ផ្តល់នូវចំណេះ,ជំនាញ និងបណ្តុះបណ្តាលដល់បុគ្គលិកក្រោមបង្គាប់ ឬបុគ្គលិកថ្មី ដើម្បីបង្កើននូវសមត្ថភាព និងជំនាញដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
- បង្កើនក្នុងការវាយតម្លៃ ឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ត ដើម្បីធានានូវគុណភាពឥណទាន ស្របទៅតាមគោលនយោបាយឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ នៃគ្រឹះស្ថាន។
- បង្កើនផលប័ត្រឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
- ធានានូវគុណភាព ឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ នៃគ្រឹះស្ថាន។
- គ្រប់គ្រងផលប័ត្រឥណទាន នៃឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
- គ្រប់គ្រងពេលវេលាក្នុងការវាយតម្លៃឥណទាន ឲ្យមានប្រសិទ្ធភាពខ្ពស់។
Job Requirements
- សញ្ញាប័ត្របរិញ្ញាប័ត្រផ្នែក ទីផ្សារ ឬ គណនេយ្យ ឬ ធនាគារ និងហិរញ្ញវត្ថុ ឬអាជីវកម្ម ឬជំនាញដែលមានតម្លៃស្មើ។
- មានបទពិសោធន៍យ៉ាងតិច២ឆ្នាំ ទាក់ទងនឹងវិស័យធនាគារ/មីក្រូហិរញ្ញវត្ថុ មន្រ្តីឥណទាន/ប្រធានមន្រ្តីឥណទាន/មន្ត្រីវាយតម្លៃឥណទាន/មន្ត្រីវិភាគឥណទាន ត្រូវបានលើកទឹកចិត្ត។
- មានចំណេះដឹងផ្នែកភាសារអង់គ្លេស ទាំងការនិយាយ និងការសរសេរ ត្រូវបានលើកទឹកចិត្ត។
- មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យួរទ័រ សម្រាប់ការងារមានដូចជា Microsoft Office Word, Excel, Power Point, Internet , Email និង Social Media ត្រូវបានលើកទឹកចិត្ត។
- មានចំណេះដឹងផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ និងផ្នែកផ្សេងទៀត។
- មានជំនាញក្នុងការវិភាគ និងវាយតម្លៃឥណទាន។
- មានជំនាញក្នុងទំនាក់ទំនង។
- មានភាពច្នៃប្រឌិត ផ្តួចផ្តើម ដឹកនាំខ្លួនឯង អាចបត់បែនការងារតាមកាលៈទេសៈ។
- មានជំនាញស្រាវជ្រាវ ចាត់ចែង ចាត់ថ្នាក់ការងារ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម។
Ways to Apply
- Upload your Cover Letter and CV via this link
- Or submit your Cover Letter and CV to recruitment@camma.com.kh or Telegram: https://t.me/sophanHR
- Or submit your Cover Letter and CV to nearest CAMMA Branch.
For more information, please call: 089 999 153 / 016 222 053.
Deadline:28February, 2025