Home > Career > Job Announcement > ភ្នាក់​ងារ​ឥណទាន​

ភ្នាក់​ងារ​ឥណទាន​

តម្រូវ​ការ​ជ្រើស​រើស៖ ២០នាក់

ទីតាំងការងារ៖ ការិយាល័យ​ប្រតិបត្តិ​ការ សាខា​ស្រុក​អង្គ​ស្នួល សាខា​ក្រុង​តាខ្មៅ សាខា​ស្រុក​ស្អាង សាខា​ស្រុក​គង​ពិសី សាខា​ខេត្ត​កំពង់​ស្ពឺ សាខា​ស្រុក​កំពង់​ត្រាច

ទំនួលខុសត្រូវ

  • ផែន​ការ និង​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល និង​សេវា​កម្ម​របស់ គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ​ លីមីត​ធីត ដើម្បី​ទាក់​ទាញ​អតិ​ថិ​ជន
  • ផ្តល់​សេវា​កម្ម និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្សេងៗ​របស់​អតិ​ថិ​ជន​ឱ្យ​បាន​ឆាប់​រហ័ស
  • ចុះ​ប្រមូល​ប្រាក់ ដែល​អតិ​ថិ​ជន​បង់​ត្រទ្បប់​មក​វិញ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​សុវត្ថិ​ភាព
  • ចុះ​ដោះ​ស្រាយ​បំណុល​យឺត​យ៉ាវ​ឱ្យ​អស់​ពី​លទ្ធ​ភាព ដោយ​អនុ​លោម​ទៅ​តាម​គោល​នយោ​បាយ និង​នីតិ​វិធី​របស់​គ្រឹះ​ស្ថាន
  • អនុវត្ត​នូវ​ផែន​ការ​ផ្សព្វ​ផ្សាយ និង​ផែន​ការ​បញ្ចេញ​ឥណ​ទាន​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ
  • អនុវត្ត​ការ​ងារ​ផ្សេងៗ​តាម​ការ​អនុ​ម័ត​របស់​គណៈ​គ្រប់​គ្រង។

តម្រូវការ

  • ត្រូវ​មាន​ចំណេះ​ដឹង​ទូ​ទៅ​យ៉ាង​ហោច​ណាស់​ត្រូវ​បាន​បញ្ចប់​ថ្នាក់​ទី​១២ និង​មានអាទិ​ភាព​សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​គ្រប់​ជំនាញ
  • មាន​ចំណេះ​ដឹង​ដូច​ជា៖ លេខ​នព្វន្ត និង​ការ​កត់​ត្រា​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវ រួម​ទាំងភាសា​អង់​គ្លេស ដែល​អាច​អាន ស្តាប់ និង​សរសេរ​បាន​ខ្លះៗ
  • មាន​ប្រវត្តិ​​ និង​អត្ត​ចរិត​ល្អ មាន​ភាព​ស្មោះ​ត្រង់ ម៉ឺង​ម៉ាត់ សុភាព​រាប​សារ មាន​សុជីវ​ធម៌ល្អ និង​មាន​ឆន្ទៈ​ក្នុង​ការ​​ធ្វើ​ការ​​ងារ​​ជាមួយ​ប្រជា​ជន​ក្រី​ក្រ
  • ចេះ​បើក​បរ​ម៉ូតូ​យ៉ាង​ស្ទាត់​ជំនាញ និង​មាន​បណ្ណ​បើក​បរ​ម៉ូ​តូ​កាន់​តែ​ប្រសើរ
  • មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​ងារ
  • មាន​ប្រា​ស្រ័យ​ទាក់​ទង​ល្អ ចូល​ចិត្ត​ធ្វើ​ការ​ងារ​ជា​ក្រុម​ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ការ​ងារ។

របៀបដាក់ពាក្យ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053

កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ៖ ៣១ ធ្នូ ២០២៤