ទំព័រដើម > អំពីយើង > សាវតារ > ប្រវត្តិរបស់ ខេមា

ប្រវត្តិរបស់ ខេមា

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ត្រូវ​បាន​ផ្ដួច​ផ្តើមគំនិត និង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨ ដែល​ក្នុង​ពេល​នោះខេមា គឺ​ជា​ប្រតិ​បត្តិ​ករ​ឥណ​ទាន​ឯក​ជន​មួយ ដែល​បាន​ធ្វើប្រតិ​បត្តិ​ការ និង​ផ្តល់​សេវា​ឥណ​ទាន​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជាក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​កណ្តាល។

តម្រូវ​ការ​ឥណ​ទាន​ដើម្បី​ពង្រីក​មុខ​របរ បង្កើន​ប្រាក់​ចំណូល និង​លើក​កម្ពស់​កម្រិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋបាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អតិ​ថិ​ជន​ដែល​ទទួល​បាន​ឥណ​ទាន​ក៏​មាន​ជីវ​ភាព​ធូរ​ធារ និង​មាន​ការ​អភិ​វឌ្ឍ​ជា​លំ​ដាប់។ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​តម្រូវ​ការ​ឥណ​ទាន​ក៏​ដូច​ជា​ការ​ចូល​​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ ចាំ​បាច់​តម្រូវ​ឱ្យ ខេមា ពង្រីក​វិសាល​ភាព​ប្រតិ​បត្តិ​ការ បង្កើន​ទំនុក​ចិត្ត ភាព​ជឿ​ជាក់ និង​ពង្រឹង​គុណ​ភាព​សេវា​កម្ម​របស់​ខ្លួន។

កត្តា​ទាំង​នេះ​ជំរុញ​ឱ្យ​គ្រឹះ​ស្ថាន ខេមា ប្រែ​ក្លាយ​ពី​ប្រតិ​បត្តិ​ករ​ឥណ​ទាន​ឯកជន មក​ជា​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ដ៏​មាន​ទំនុក​ចិត្ត​មួយ តាម​រយៈ​ការ​ចុះ​បញ្ជី​ទៅ​ជា ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​នៅ ក្រសួង​ពាណិជ្ជ​កម្ម ដែលមាន​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​លេខ 00.0700KH/2010 នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១០ ជា​មួយ​នឹង​ដើម​ទុន​ចុះ​បញ្ជី​ចំនួន ២០០.០០០ (ពីរ​រយ​ពាន់) ដុល្លារ​អាមេរិក។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១០ គ្រឹះ​ស្ថាន ខេមា ទទួល​បាន​អាជ្ញា​បណ្ណ​ផ្លូវ​ការ​ពី ធនា​គារ​ជាតិ​នៃ​កម្ពុជា គឺ​ជាគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដែល​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​ផ្តល់​ឥណ​ទាន​ជូន​អតិ​ថិ​ជន។ ខេមា បាន​រៀប​ចំ​ខ្លួន​ឱ្យ​ក្លាយ​ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដែល​មាន​អភិ​បាល​កិច្ច​ល្អ មាន​ស្តង់​ដា​ការ​ងារ​ត្រឹម​ត្រូវ និង​មាន​គោល​ការណ៍​ការ​ពារ​អតិ​ថិ​ជន​ច្បាស់លាស់។

គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២ គ្រឹះ​ស្ថាន ខេមា បាន​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ដល់​ចំនួន ៥.៥៩៣.០០០​ដុល្លារ។ ខេមា មាន​សាខា​ប្រតិ​បត្តិ​ការ​ចំនួន ៥ មាន​បុគ្គលិក​១៧០នាក់ បាន និង​កំពុងបម្រើ​សេវា​កម្ម​ដល់​អតិ​ថិ​ជន​ប្រមាណ​ជាង ២.១៧៧​នាក់ ជា​មួយ​នឹង​ផល​ប័ត្រ​ឥណ​ទាន ២៣.៦៨១.៨៧៧​ដុល្លារ​អា​មេ​រិក។

នៅ​ថ្ងៃ​ខាង​មុខ គ្រឹះ​ស្ថាន ខេមា នឹង​បន្ត​ពង្រីក​បណ្តាញ ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​ទៅ​ដល់​ទី​ជន​បទ និង​ប្រ​ជុំ​ជន ព្រម​ទាំង​អភិ​វឌ្ឍ​ផលិត​ផល និង​សេវា​ហិរញ្ញ​វត្ថុ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន។ ជា​មួយ​គណៈ​គ្រប់​គ្រង​ដែល​មាន​បទ​ពិ​សោធន៍​ច្រើន​ឆ្នាំ អភិ​បាល​កិច្ច​ល្អ និង​ការ​ប្តេជ្ញា​ចិត្តក្នុង​សកម្ម​ភាព​សង្គម គ្រឹះ​ស្ថាន ខេមា បាន​ត្រៀម​ខ្លួន​ជាស្រេច ក្នុង​ការ​បន្ត​ពង្រីក​បណ្តាញ​ប្រតិ​បត្តិ​ការ និង​ឥទ្ធិ​ពលរបស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។

២០២២

  • គ្រឹះ​ស្ថាន ខេមា ទទួល​បាន​អាជ្ញា​បណ្ណ ក្នុង​ការ​បើក​ដំណើរ​ការ​សាខា​ខេត្ត​កំពង់​ស្ពឺ។
  • គ្រឹះ​ស្ថាន ខេមា បាន​បង្កើត​ឱ្យ​មាន​ផលិត​ផល​ឥណទាន​កសិកម្ម និង​ឥណទាន​គ្មាន​ទ្រព្យ​ធានា។

២០២១

គ្រឹះ​ស្ថាន ខេមា បាន​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ដល់​ចំនួន ៥.៥៩៣.០០០​ដុល្លារ​ (ប្រាំ​លាន​ប្រាំ​រយ​កៅ​សិប​បី​ពាន់​ដុល្លារ​អាមេរិក)។

២០២០

គ្រឹះ​ស្ថាន ខេមា ទទួល​បាន​អាជ្ញា​បណ្ណ ក្នុង​ការ​បើក​ដំណើរ​ការ​សាខា​ស្រុក​គង​ពិសី។

២០១៩

គ្រឹះ​ស្ថាន ខេមា បាន​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ដល់​ចំនួន ៣.៥៩៣.០០០​ដុល្លារ​ (បី​លាន​ប្រាំ​រយ​កៅ​សិប​បី​ពាន់​ដុល្លារ​អាមេរិក)។

២០១៧

គ្រឹះ​ស្ថាន ខេមា ទទួល​បាន​អាជ្ញា​បណ្ណ ក្នុង​ការ​បើក​ដំណើរ​ការ​សាខា​ក្រុង​តាខ្មៅ។

២០១៦

គ្រឹះ​ស្ថាន ខេមា ទទួល​បាន​អាជ្ញា​បណ្ណ ក្នុង​ការ​បើក​ដំណើរ​ការ​សាខា​ស្រុក​អង្គ​ស្នួល។

២០១៥

គ្រឹះ​ស្ថាន ខេមា បាន​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ដល់​ចំនួន ២.១០៣.០០០​ដុល្លារ​ (ពីរ​លាន​មួយ​រយ​បី​ពាន់​ដុល្លារ​អាមេរិក)។

២០១០

  • ខេមា ទទួល​បាន​អាជ្ញា​បណ្ណ​ជាគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពី ធនា​គារ​ជាតិ​នៃ​កម្ពុជា។
  • គ្រឹះ​ស្ថាន ខេមា បាន​ចុះ​បញ្ជី​ដើម​ទុន​សរុប​ចំនួន ២០០.០០០ (ពីរ​រយ​ពាន់) ដុល្លារ​អាមេរិក។

២០០៨

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ត្រូវ​បាន​ផ្ដួច​ផ្តើមគំនិត និង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​២០០៨ ដែល​ក្នុង​ពេល​នោះខេមា គឺ​ជា​ប្រតិ​បត្តិ​ករ​ឥណ​ទាន​ឯក​ជន​មួយ ដែល​បាន​ធ្វើប្រតិ​បត្តិ​ការ និង​ផ្តល់​សេវា​ឥណ​ទាន​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជាក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​កណ្តាល។