ទំព័រដើម > ឱកាសការងារ > អត្ថប្រយោជន៍

អត្ថប្រយោជន៍

គ្រឹះ​ស្ថាន ខេមា ផ្ដល់​អត្ថ​ប្រយោជន៍​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ។

អត្ថ​ប្រយោជន៍​សម្រាប់​បុគ្គ​លិក
  • ប្រាក់​បៀ​វត្ស​ទទួល​បាន​ទៅ​តាម​គោល​ការណ៍
  • ប្រាក់​បៀ​វត្ស​ប្រែ​ប្រួល​ប្រចាំ​ខែ (ចំ​ពោះ​ភ្នាក់​ងារ​ឥណ​ទាន)
  • ប្រាក់​បៀ​វត្ស​ប្រែ​ប្រួល​ប្រ​ចាំ​ត្រី​មាស (ចំ​ពោះ​ភ្នាក់​ងារ​ឥណ​ទាន)
  • ថ្លៃ​ជួល​ម៉ូ​តូ និង​ថ្លៃ​សាំង​ម៉ូ​តូ​ប្រចាំ​ខែ (ចំ​ពោះ​បុគ្គ​លិក​ឥណ​ទាន)
  • ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រចាំ​ឆ្នាំ
  • ប្រាក់​ឧប​ត្ថម្ភ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំ​បិណ្ឌ
  • ប្រាក់​ឧប​ត្ថម្ភ​អភិវឌ្ឍ​ជំ​នាញ (វគ្គ​ខ្លី ថា្នក់​បរិញ្ញា​បត្រ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ថ្នាក់​បណ្ឌិត) ក្នុង​/​ក្រៅ​ប្រទេស
  • ឯក​សណ្ឋាន​ការ​ងារ​បុគ្គ​លិក
  • ប្រាក់​ឧប​ត្ថម្ភ​ផ្ដល់​ឱ្យ​ក្នុង​ពេល​លំហែ​មាតុ​ភាព និង​បិតុ​ភាព
  • ប្រាក់​ឧប​ត្ថម្ភ​រៀប​អា​ពាហ៍​ពិ​ពាហ៍​បុគ្គ​លិក
  • ធានា​រ៉ាប់​រង​សុខ​ភាព និង​គ្រោះ​ថ្នាក់​ក្នុង​​និង​ក្រៅម៉ោង​ធ្វើ​ការ ២៤​ម៉ោង
  • ប្រាក់​ឧប​ត្ថម្ភ​ពិនិត្យ និង​ថែ​រក្សា​សុខ​ភាព និង​ព្យាបាល​ជំងឺ
  • ប្រាក់ឧបត្ថម្ភមរណភាព
  • ទទួល​បាន​ទូរ​ស័ព្ទ និង​ថ្លៃ​កាត​ទូរ​ស័ព្ទ​ប្រ​ចាំ​ខែ
  • ប្រាក់​ឧប​ត្ថម្ភ​សម្រាប់​បេស​ក​កម្ម​ឆ្លង​សា​ខា-ក្នុង​/​ក្រៅ​ប្រ​ទេស
  • ឥណទាន​បុគ្គលិក
  • ច្បាប់​ឈប់​សម្រាក​អនុ​លោម​តាម​ក្រសួង​ការ​ងារ
  • ប្រាក់​ឧប​ត្ថម្ភ​សម្រាប់​ការ​ណែ​នាំ​បេក្ខ​ជន
  • ប្រាក់​សោ​ធន​និ​វត្តន៍
  • វិភាជន៍​គ្រួសារ ប្រាក់​ឧបត្ថម្ភ​កូន
  • ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ
  • ប្រាក់​បំណាច់​កិច្ច​សន្យា​ការ​ងារ
  • ឱកាស​ក្នុងការ​ដំឡើង​តួ​នាទី​ខាង​ក្នុង
  • អត្ថ​ប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត...។
អត្ថ​ប្រយោជន៍​សម្រាប់​បុគ្គ​លិក​ហាត់​ការ
  • ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ
  • ធានា​រ៉ាប់​រង​សុខ​ភាព និង​គ្រោះ​ថ្នាក់​ក្នុង​​និង​ក្រៅម៉ោង​ធ្វើ​ការ ២៤​ម៉ោង
  • ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល និង​អភិវឌ្ឍន៍​លើ​ជំនាញ​ការងារ
  • ឱកាស​ក្លាយ​ជា​បុគ្គ​លិក​ពេញ​សិទ្ធិ​របស់​គ្រឹះ​ស្ថាន ក្នុង​រយៈ​ពេល​ដ៏​ខ្លី៕