បណ្ដឹងតវ៉ា
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ អំពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការអនុវត្តបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន ដែលបានចែងដោយ ធនាគារជាតិ នៃ កម្ពុជា ប្រកាសលេខ ធ៧.០១៧.២៩៩ ប្រ.ក ស្តីពី "ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ".
អតិថិជនទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិ ឬការត្អូញត្អែរអំពីការមិនពេញចិត្តរបស់ពួកគេ ចំពោះផលិតផល ឬសេវាកម្មដែលផ្តល់ឱ្យ ឬផ្តល់ដោយស្ថាប័ន ដោយអាចតវ៉ាដោយពាក្យសម្ដី ឬដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ តាមរយៈយន្តការខាងក្រោម៖
- ពិភាក្សាឬផ្តល់យោបល់ដោយផ្ទាល់មាត់ដល់បុគ្គលិករបស់ គ្រឹះស្ថាន ខេមា
- អ៉ីម៉ែល៖ info@camma.com.kh
- វ៉ិបសាយថ៍៖ https://www.camma.com.kh/
- ហ្វេសប៊ុក៖ https://www.facebook.com/Camma.MFI
- តេឡេក្រាម៖ Camma Microfinance Limited
- ប្រអប់ផ្ដល់យោបល់៖ គ្រប់ការិយាល័យសាខា
- ទូរស័ព្ទបណ្ដឹងតវ៉ា៖ 089 666 018 / 081 855 222
- ទាញយកទម្រង់៖ ទម្រង់ពាក្យបណ្តឹង