ឥណទានបៃតង
ឥណទានបៃតងត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកគាំពារបរិស្ថាន និងសង្គម លើកកម្ពស់ជីវភាពរស់នៅ ថែរក្សាបរិស្ថាន សុខុមាលភាព និងអនាម័យក្នុងគេហដ្ឋាន ឱ្យបានប្រសើរឡើង។ ឥណទានបៃតងពី គ្រឹះស្ថាន ខេមា ត្រូវបានផ្ដល់ជូនអតិថិជនក្នុងគោលបំណងធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរស់នៅ បរិស្ថាន ឬវិនិយោគទៅលើអាជីវកម្មដែលចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ឬសកម្មភាពដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លក្ខណៈផលិតផល
គោលបំណងកម្ចី
- ការរៀបចំប្រព័ន្ធទឹកស្អាត និងអនាម័យ
- ការកែឆ្នៃកាកសំណល់ និងការប្រើប្រាស់ទ្បើងវិញ
- ការការពារជីវៈចម្រុះ
- ការគ្រប់គ្រងការបំពុលផ្នែកឧស្សាហកម្ម
- ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
- ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- ថាមពលដែលកកើតទ្បើងវិញ
- ការសន្សំសំចៃថាមពល
រូបិយប័ណ្ណ | ប្រាក់រៀល | ដុល្លារអាមេរិក |
ទំហំកម្ចី | ៤០០.០០០ – ១.២០០.០០០.០០០ | ១០០ – ៣០០.០០០ |
រយៈពេលកម្ចី | រហូតដល់ ១២០ខែ | |
របៀបសង | បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថេរ បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថយចុះ បង់សងតាមការចរចា |
|
អត្រាការប្រាក់ថេរ | ១៥,៦% – ១៨% ក្នុងមួយឆ្នាំ |
សោហ៊ុយផ្សេងៗ
-
- សោហ៊ុយអនុម័តឥណទាន ០% – ៣% នៃទំហំឥណទាន
- សោហ៊ុយរដ្ឋបាល ០,២៥% – ២% នៃទំហំឥណទាន
- សោហ៊ុយប្រចាំខែ ០% – ០,៥% នៃទំហំឥណទានដែលនៅសល់
លក្ខខណ្ឌតម្រូវ
-
- អាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ
- ប្រើប្រាស់ប្រាក់កម្ចីក្នុងគោលបំណងដូចមានចែងខាងលើ
- មានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ស្របច្បាប់
- មានឯកសារសម្គាល់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬច្បាប់ថតចម្លងឯកសារដែលមានសុពលភាពណាមួយ
- មានអាសយដ្ឋានអចិន្ត្រៃយ៍ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ គ្រឹះស្ថាន ខេមា។
របៀបដាក់ពាក្យស្នើសុំ
-
- ជួបជាមួយភ្នាក់ងារឥណទានរបស់ គ្រឹះស្ថាន ខេមា នៅក្នុងតំបន់របស់លោកអ្នក ឬអញ្ជើញទៅកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត
- ទំនាក់ទំនងផ្នែកសេវាអតិថិជនតាមទូរស័ព្ទ៖ 017 907 555 / 098 907 555 ឬ ចូលទៅកាន់ តំណភ្ជាប់នេះ ដើម្បីដាក់ពាក្យស្នើកម្ចីអនឡាញ ដោយពុំចាំបាច់អញ្ជើញមកកាន់ការិយាល័យផ្ទាល់។
កំណត់សម្គាល់
គ្រឹះស្ថាន ខេមា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ផ្នែកសេវាអតិថិជន៖ 017 907 555 / 098 907 555.
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?