ឥណទានអចលនទ្រព្យ
ឥណទានអចលនទ្រព្យ ផ្ដល់កម្ចីទំហំរហូតដល់ ៨០% នៃតម្លៃបង្កើតហ៊ីប៉ូតែក និងមានរយៈពេលកម្ចីវែង។ អតិថិជនអាចប្រើប្រាស់ប្រាក់កម្ចីដើម្បីទិញដី ផ្ទះ ឬប្រើប្រាស់សម្រាប់វិនិយោគលើអចលនទ្រព្យ។
លក្ខណៈផលិតផល
គោលបំណងកម្ចី
- ទិញដី និងផ្ទះល្វែង
- ទិញដីសម្រាប់សាងសង់លំនៅដ្ឋាន
- សាងសង់បន្ទប់ជួល ឬសាងសង់ផ្ទះលើដីរបស់ខ្លួនដែលមានស្រាប់។
រូបិយប័ណ្ណ | ប្រាក់រៀល | ដុល្លារអាមេរិក |
ទំហំកម្ចី | រហូតដល់ ៤០០លាន | រហូតដល់ ១០០.០០០ |
រយៈពេលកម្ចី | រហូតដល់ ១២០ខែ | |
របៀបសង | បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថេរ បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថយចុះ |
|
អត្រាការប្រាក់ថេរ | ១៣,២% – ១៨% ក្នុងមួយឆ្នាំ |
សោហ៊ុយផ្សេងៗ
- សោហ៊ុយឥណទាន ១% នៃទំហំឥណទាន
- សោហ៊ុយរដ្ឋបាល ០,៥% នៃទំហំឥណទាន
លក្ខខណ្ឌតម្រូវ
- អាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ
- មានទ្រព្យសម្រាប់ដាក់ធានា
- មានឯកសារបញ្ជាក់ប្រាក់ចំណូល៖ លិខិតបញ្ជាក់ប្រាក់ខែ ឬបង្កាន់ដៃបើកប្រាក់ ឬ របាយការណ៍ធនាគារបីខែចុងក្រោយបង្អស់
- មានឯកសារសម្គាល់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬច្បាប់ថតចម្លងឯកសារដែលមានសុពលភាពណាមួយ
- មានអាសយដ្ឋានអចិន្ត្រៃយ៍ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ គ្រឹះស្ថាន ខេមា។
របៀបដាក់ពាក្យស្នើសុំ
- ជួបជាមួយភ្នាក់ងារឥណទានរបស់ គ្រឹះស្ថាន ខេមា នៅក្នុងតំបន់របស់លោកអ្នក ឬអញ្ជើញទៅកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត
- ទំនាក់ទំនងផ្នែកសេវាអតិថិជនតាមទូរស័ព្ទ៖ 017 907 555 / 098 907 555 ឬ ចូលទៅកាន់ តំណភ្ជាប់នេះ ដើម្បីដាក់ពាក្យស្នើកម្ចីអនឡាញ ដោយពុំចាំបាច់អញ្ជើញមកកាន់ការិយាល័យផ្ទាល់។
កំណត់សម្គាល់
គ្រឹះស្ថាន ខេមា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ផ្នែកសេវាអតិថិជន៖ 017 907 555 / 098 907 555.
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?