បុគ្គលិកផ្នែករដ្ឋបាលជាន់ខ្ពស់
តម្រូវការជ្រើសរើស៖ ១នាក់
ទីតាំងការងារ៖ ការិយាល័យកណ្តាល
ទំនួលខុសត្រូវ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយៗ។ -ចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទៅលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
- ចូលរួមក្នុងការក្នុងការធ្វើផែនការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយ
- ត្រួតពិនិត្យលើទ្រព្យសកម្ម បរិវេណ និងសន្តិសុខរបស់គ្រឹះស្ថាន
- រៀបចំតារាងទ្រព្យ និងបង្កើតឧបករណ៍ត្រួតពិនិត្យទ្រព្យសកម្ម
- សហការជាមួយនឹងគណនេយ្យកររាល់ការធ្វើបច្ចុប្បន្នភាព និងចុះរាប់ទ្រព្យសកម្ម ២ដង ក្នុង១ឆ្នាំ ដើម្បីធានារាល់ ការបិទលេខកូដលើទ្រព្យសកម្មត្រឹមត្រូវ ធ្វើសំណើសុំរាល់ការបោះបង់ចោល/ជម្រះចោល ប្រសិនបើចាំបាច់ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពរបស់ទ្រព្យសកម្ម ផ្លាស់ប្តូអ្នកប្រើប្រាស់ និងផ្លាស់ប្តូរសាខា។ល។
- ធានាថាប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្ម សារពើភ័ណ្ឌ និងបរិក្ខារគឺត្រូវបានបង្កើតឡើងដោយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់
- សម្របសម្រួលដល់ដំណើរការលទ្ធកម្មដូចជាការបញ្ជាទិញនូវសម្ភារៈ បរិក្ខារ និងឧបករណ៍ សម្ភារៈផ្សព្វផ្សាយ/បរិក្ខារកុំព្យូទ័រ ការតុបតែងផ្សេងៗឱ្យអនុលោមតាមគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការ ឬការណែនាំ និងបទបញ្ជាផ្សេងៗ
- បិទលេខកូដបញ្ជីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ដែលបានទិញ
- កត់ត្រារាល់សន្និធិទាំងក្នុងប្រព័ន្ធ ទ្រព្យបោះបង់ចោល និងធ្វើរបាយការណ៍ទៅប្រធានផ្ទាល់
- ត្រួតពិនិត្យចំនួន រាល់ទំនិញ-បរិក្ខារដែលទទួលបានធានាថាគុណភាពល្អ តម្លៃសមរម្យ
- ត្រួតពិនិត្យលើការស្នើសុំប្រើប្រាស់ទូរស័ព្ទដៃ ការបញ្ជាទិញទូរស័ព្ទ ការស្នើស៊ីមកាត និងធ្វើសំណើទៅកាន់ក្រុមហ៊ុនក្នុងការបើកស៊ីមកាតថ្មី និងបែងកាត់ចំណាយសម្រាប់សាខានីមួយៗ
- ត្រួតពិនិត្យរាល់ការស្នើសុំសម្ភារៈប្រើប្រាស់ ដែលមិនសមហេតុផល
- គ្រប់គ្រងបញ្ជីសារពើពន្ធ និងស្តុកចេញ-ចូលលើគ្រឿងបរិក្ខារ/ឧបករណ៍ការិយាល័យការស្នើសុំសន្និធិសម្រាប់ ប្រើប្រាស់ និងត្រួតពិនិត្យការប្រគល់សម្ភារៈត្រឡប់មកវិញរបស់បុគ្គលិកដែលត្រូវលាឈប់
- រៀបចំទីតាំងស្តុកទុកសម្ភារៈឱ្យបានសមរម្យ និងសុវត្ថិភាព
តម្រូវការ
- មានបរិញ្ញាបត្រផែ្នករដ្ឋបាល ឬផែ្នកគ្រប់គ្រង និងសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ ១ឆ្នាំ។
- ចេះនិយាយ និងសរសេរទាំងភាសាខ្មែរ និងអង់គ្លេសបានយ៉ាងល្អ
- យល់ដឹងច្បាស់លាស់អំពីច្បាប់ការងារ និងគោលការណ៍នីតិវិធីវិន័យនៃព្រះរាជាណាចក្រកម្ពុជា
- ជំនាញផ្នែកកុំព្យូទ័រ (Microsoft Office) Internet, Email និងSocial Media
- មានចំណេះដឹងខ្ពស់ទាក់ទងនឹងការរៀបចំឯកសារ និងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
- សមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
- មានការជំរុញលើកទឹកចិត្តក្នុងការបំពេញការងារ ដើម្បីទទួលបានលទ្ធផលល្អ
- សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព
- មានជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ
- សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលា និងអាចធ្វើការជាក្រុមបានល្អ។
- ចេះបត់បែន ប្រកួតប្រជែងការងារ ស្មោះត្រង់ យកចិត្តទុកដាក់ ប្រឹងប្រែង និងចេះទទួលខុសត្រូវខ្ពស់
- ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ
- តស៊ូ អំណត់ អត់ធ្មត់ និងការងារ អាចធ្វើការងារបានទោះបីស្ថិតនៅក្រោមសម្ពាធការងារផ្សេងៗ
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
- មានឆន្ទះក្នុងការធ្វើដំណើរក្នុងក្រុងនិងបណ្តាខេត្ត។
របៀបដាក់ពាក្យ
- ដាក់បញ្ចូលប្រវត្តិរូបសង្ខេប និងលិខិតអមតាមរយៈតំណភ្ជាប់នេះ
- ឬផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់៖ recruitment@camma.com.kh ឬតេលេក្រាម៖ https://t.me/sophanHR
- ឬដាក់ប្រវត្តិរូបសង្ខេប និងលិខិតអមនៅ ការិយាល័យ-សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ៣១ ធ្នូ ២០២៤