បេឡាករ
តម្រូវការជ្រើសរើស៖ ៣ នាក់
ទីតាំងការងារ៖ ការិយាល័យកណ្តាល និង សាខាកំពង់ស្ពឺ
ទំនួលខុសត្រូវ
- គ្រប់គ្រងសាច់ប្រាក់ដែលត្រូវបានបើកពីទូដែកសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ និងធានាថាមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រតិបត្តិការ។ ប្រសិនបើសមតុល្យសាច់ប្រាក់លើសពីការកំណត់ ចាត់វិធានការផ្ទេរត្រឡប់ទៅក្នុងទូដែកវិញដើម្បីចៀសវាងហានិភ័យ។
- រៀបចំ ចាត់ចែង និងព្យាករសាច់ប្រាក់សម្រាប់ការប្រើប្រាស់នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់សាមីសាខា ស្របតាមគោលការណ៍រតនាគា ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- គ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់ក្នុងសាខាឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ស្របតាមគោលការណ៍របស់គណនេយ្យ និងហិរញ្ញវត្ថុ។
- ធានាអោយបាននូវប្រតិបត្តិការទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីបំពេញតម្រូវការអតិថិជន។
- ធានានូវការប្រើប្រាស់ថវិកាចំណាយ លើប្រតិបត្តិការផ្សេងៗក្នុងសាខាឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមផែនការថវិកា។
- ផ្ទៀងផ្ទាត់រាល់ឯកសារយោងទាំងអស់ ដែលត្រូវបញ្ចេញទុនឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់មុនពេលបញ្ចេញទុកទៅឲ្យអតិថិជន។
- ផ្តល់សេវាកម្មឆ្លើយតប និងផ្តល់ដំណោះស្រាយជូនអតិថិជនទាន់ពេលវេលា ត្រឹមត្រូវ សមស្របតាមនីតិវិធី និងជំនាញវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ និងសុជីវធម៌។
- ជូនដំណឹងដល់អតិថិជនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា អំពីផលិតផល និងសេវាកម្មថ្មីរបស់គ្រឹះស្ថាន។
- ប្រកាសអំពីសេវាកម្មថ្មីរបស់គ្រឹះស្ថាន ប្រតិបត្តិការប្រាក់ចេញ ចូលប្រចាំថ្ងៃ ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ប្តូររូបិយប័ណ្ណឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាមួយនឹងអត្រាកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
- សាច់ប្រាក់ដែលទទួលបានពីអតិថិជន និងភ្នាក់ងារឥណទាន ត្រូវពិនិត្យ ផ្ទៀងផ្ទាត់ រាប់ឲ្យបានត្រឹមត្រូវ គ្រប់ចំនួនតាមអត្រាប្តូររូបិយប័ណ្ណ ដើម្បីចៀសវាងការក្លែងបន្លំរូបិយប័ណ្ណ សមស្របតាមនីតិវិធីគ្រប់គ្រងសាច់ប្រាក់ និងគោលការណ៍ឥណទាន។
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍អតិថិជនបង់ប្រាក់តាមរយៈភ្នាក់ងារវីង ជាមួយប្រព័ន្ធMorakot VB ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមនីតិវិធីគ្រប់គ្រងសាច់ប្រាក់ និងគោលការណ៍ឥណទាន។
- រក្សាអនាម័យ និងរៀបចំបរិវេណបំពេញការងារឲ្យមានរបៀបរៀបរយ សណ្តាប់ឌ្នាប់ជានិច្ច។
- រៀបចំ និងពិនិត្យឡើងវិញនូវសាច់ប្រាក់ជាក់ស្តែងនៅក្នុងដៃ ធៀបទៅនឹងរបាយការណ៍រាល់ចុងបញ្ចប់នៃថ្ងៃ (after closing entry) និងវេចខ្ចប់ប្រាក់ជូនប្រធានគណនេយ្យករសាខាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីរៀបចំដាក់ចូលទូដែករបស់គ្រឹះស្ថាន។
- រាយការណ៍ភ្លាមៗទៅកាន់ថ្នាក់គ្រប់គ្រងផ្ទាល់ អំពីបញ្ហាដែលបានកើតឡើង និងភាពមិនប្រក្រតីទាំងអស់នៅក្នុងប្រព័ន្ធគណនេយ្យ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
- បំពេញមុខងារដទៃផ្សេងទៀតដែលចាត់តាំងដោយគណៈគ្រប់គ្រងសាខាផ្ទាល់។
តម្រូវការ
- មានបរិញ្ញាបត្រផ្នែកគណនេយ្យ ឬ ហិរញ្ញវត្ថុ ឬ ជំនាញដែលមានតំលៃស្មើ។
- មានបទពិសោធន៍ការងារជាគណនេយ្យហិរញ្ញវត្ថុជាមួយវិស័យធនាគារ ឬ មីក្រូហិរញ្ញវត្ថុយ៉ាងតិច ១ឆ្នាំ។
- ចេះនិយាយនិងសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អ។
- ចេះប្រើប្រាស់ Microsoft Word, Excel, Power Point, Outlook & Office។
- មានចំណេះដឹងគណនេយ្យ ហិរញ្ញវត្ថុ។
- មានជំនាញត្រួតពិនិត្យ រៀបចំទុកដាក់ឯកសារ បញ្ជីចំណូលចំណាយ។
- ស្ទាត់ជំនាញអំពីការរាប់ និងមើលក្រដាសប្រាក់។
- ជំនាញក្នុងការរៀបចំរបាយការណ៍។
- យល់ដឹងពីសេវាកម្ម និងស្គាល់ពីផលិតផលរបស់គ្រឹះស្ថាន។
- មានភាពច្នៃប្រឌិត ផ្តួចផ្តើម ដឹកនាំខ្លួនឯង អាចបត់បែនការងារតាមកាលៈទេសៈ។
- មានជំនាញស្រាវជ្រាវ ចាត់ចែង ចាត់ថ្នាក់ការងារ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម។
- មានឆន្ទៈក្នុងការបំពេញការងារតាមការិយាល័យសាខាផ្សេងៗ កំណត់ដោយគ្រឹះស្ថាន។
- មានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ចំពោះមុខងារ និងតួនាទីរបស់ខ្លួន។
- គោរពតាមនីតិវិធីនិងគោលនយោបាយរបស់គ្រឹះស្ថាន និងអាចធ្វើការក្រោមសម្ពាធបាន។
- ចូលរួមសហការ គាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មិត្តរួមការងារ។
- អនុវត្តការងារប្រកបដោយក្រមសីលធម៌ល្អ វិជ្ជាជីវៈខ្ពស់ សុជីវធម៌ អំណត់អត់ធ្មត់ និងតស៊ូក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន។
របៀបដាក់ពាក្យ
- ដាក់បញ្ចូលប្រវត្តិរូបសង្ខេប និងលិខិតអមតាមរយៈតំណភ្ជាប់នេះ
- ឬផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមទៅកាន់៖ recruitment@camma.com.kh ឬតេលេក្រាម៖ https://t.me/sophanHR
- ឬដាក់ប្រវត្តិរូបសង្ខេប និងលិខិតអមនៅ ការិយាល័យ-សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ 089 999 153 / 016 222 053។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ៣១ មករា ២០២៥