គោលការណ៍ការពារអតិថិជន
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត យកចិត្តទុកដាក់នូវការអនុវត្តក្រមសីលធម៌កម្រិតខ្ពស់បំផុត និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលគំនិតទិសដៅមូលដ្ឋានបីសំខាន់គឺ៖ មនុស្ស ផែនដី និងបា្រក់ចំណេញ ព្រមជាមួយគ្នានឹងការគោរពចំពោះបរិស្ថាន សង្គម និងសហគមន៍ដែលយើងរស់នៅ។ ដូច្នេះ គ្រឹះស្ថាន ខេមា ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំទាំងប្រាំបី នៃការការពារអតិថិជន ដូចជា៖
- ការបង្កើត និងការផ្គត់ផ្គង់ផលិតផលសមស្រប
- ការបង្ការបំណុលហួសកម្រិត
- តម្លាភាព
- ការកំណត់តម្លៃសមរម្យ
- ភាពស្មោះត្រង់ និងការគោរពអតិថិជន
- ការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន
- យន្តការសម្រាប់ដោះស្រាយបណ្តឹងរបស់អតិថិជន
- អភិបាលកិច្ច និងការគ្រប់គ្រងប្តេជ្ញាចិត្តក្នុងកិច្ចការពារអតិថិជន៕