គណៈគ្រប់គ្រង
អគ្គនាយកប្រតិបតិ្តស្ដីទី
លោក លី ឈាង
លោក លី ឈាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០០៩។ លោកមានបទពិសោធន៍ច្រើនជាង ១៩ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកធ្លាប់បានកាន់តំណែងជាច្រើននៅធនាគារ មានដូចជា៖ ភ្នាក់ងារឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច ឥណទានខ្នាតមធ្យម ឥណទានគេហដ្ឋាន អនុប្រធានភ្នាក់ងារឥណទាន និងជាប្រធានភ្នាក់ងារឥណទានសាខា។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅក្នុងតំណែងជា នាយកការិយាល័យប្រតិបត្ដិការ នៅឆ្នាំ២០១៥។ លោកត្រូវបានដំឡើងតំណែងទៅជា នាយក នាយកដ្ឋានឥណទាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ និងបន្ទាប់មកលោកត្រូវបាន គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដំឡើងតំណែងមួយកម្រិតទៀតទៅជា អគ្គនាយករងប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០២០។ លោកត្រូវបានតែងតាំងជា អគ្គនាយកប្រតិបត្តិស្ដីទី នៅខែកុម្ភៈ ឆ្នាំ២០២៣។
នាយក នាយកដ្ឋានឥណទាន
លោក សែន កំសាន្ដ
លោក សែន កំសាន្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០១០ នៅសាកលវិទ្យាល័យបៀលប្រាយ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ជំនាញផ្នែកលក់ និងទីផ្សារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងសេវាកម្មអតិថិជន ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង។ល។ ក្នុងរយៈពេលជាង ១៨ ឆ្នាំកន្លងមក លោកធ្លាប់បានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានទូទាត់ (PSI) ជាច្រើនដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ធនាគារ អេសប៊ីអាយលីហួរ ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ភីអិលស៊ី ក្រុមហ៊ុន អាស៊ាឃែសអ៊ិចប្រេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ក្នុងតួនាទីចាប់ពី មន្រ្តីឥណទាន នាយកសាខា ប្រធានផ្នែក និងនាយកនាយកដ្ឋាន។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានឥណទាន នៅក្នុងខែធ្នូ ឆ្នាំ២០២០។
នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
លោកស្រី វ៉ាត់ សុវណ្ណា
លោកស្រី វ៉ាត់ សុវណ្ណា ទទួលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៥ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅ វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ក្នុងឆ្នាំ២០០៨។ លោកស្រី ក៏បានបញ្ចប់ថ្នាក់ Diploma “ផ្នែកពន្ធ” ពី វិទ្យាស្ថាន ខេមអេដ នៅឆ្នាំ២០១១ និងពីសាលាជាតិពន្ធដារ និងត្រូវបានទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០១៤។ នៅចុងឆ្នាំ២០២១ លោកស្រីបានបញ្ចប់ថ្នាក់ Diploma មុខវិជ្ជាស្តង់ដារគណនេយ្យថ្មី “CIFRS for SMEs” ពីវិទ្យាស្ថាន ខេមអេដ និងកំពុងបន្តសិក្សាកម្មវិធី ACCA បន្ថែមទៀត ក្នុងការអភិវឌ្ឍជាបន្តក្នុងអាជីពការងាររបស់គាត់។ លោកស្រីមានបទពិសោធន៍វិជ្ជាជីវៈ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងផ្នែកពន្ធដារ ក្នុងវិស័យហិរញ្ញវត្ថុចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧ ដោយអាជីពការងារជាដំបូងក្នុងតួនាទីជា គណនេយ្យករ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ បន្ទាប់មកក្នុងឆ្នាំ២០១០ លោកស្រីត្រូវបានតែងតាំងជា មន្ត្រីទទួលបន្ទុកផ្នែកពន្ធដារ ក្នុងគ្រឹះស្ថានផ្ទាល់ និងត្រូវបានដំឡើងជាមន្ត្រីជាន់ខ្ពស់ផ្នែកពន្ធដារ ក្នុងឆ្នាំ២០១៣។ មុនចូលរួមជាមួយ គ្រឹះស្ថាន ខេមា លោកស្រីគឺជា នាយិកាហិរញ្ញវត្ថុ នៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី។ បន្ទាប់មក នៅក្នុងខែកក្កដា ឆ្នាំ ២០២០ លោកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយិកា នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ រហូតមកដល់បច្ចុប្បន្ន។
នាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក យុំាង ហៃ
លោក យ៉ាំង ហៃ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០១០ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៣។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង សវនករផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ជំនាញសវនកម្មព័ត៌មានវិទ្យា ជំនាញភាពជាអ្នកដឹកនាំ ជំនាញបង្វឹក ការសរសេររបាយការណ៍ ច្បាប់ពន្ធដារ ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និងការក្លែងបន្លំ។ លោកមានបទពិសោធន៍បម្រើការងារក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនជាង ១៥ឆ្នាំ រួមមានការបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងមុខតំណែងជា មន្ត្រីឥណទាន។ លោកបានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (២០០៥ ដល់ ២០១៥) ក្នុងតំណែងជា សវនករផ្ទៃក្នុង សវនករផ្ទៃក្នុងជាន់ខ្ពស់ និងជាប្រធានផ្នែកសវនករប្រតិបត្តិការ។ លោកចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានសវកម្មផ្ទៃក្នុង នៅខែវិច្ឆិកា ឆ្នាំ២០១៥។
នាយក នាយកដ្ឋានព័ត៌មានវិទ្យា
លោក ទិត វណ្ណារិទ្ធ
លោក ទិត វណ្ណារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៨។ លោកក៏បានបញ្ចប់វគ្គសិក្សាផ្នែកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database)។ លោកមានបទពិសោធន៍ ២២ឆ្នាំ ក្នុងវិស័យធនាគារ ក្នុងផ្នែក៖ គណនេយ្យហិរញ្ញវត្ថុ រតនាគារ និងព័ត៌មានវិទ្យា។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន លោកមានតួនាទីជា នាយក នាយកដ្ឋានព័ត៌មានវិទ្យា។
នាយក នាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផល
លោក ឈួន សុខចិត្ត
លោក ឈួន សុខចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ន័រតុន ក្នុងឆ្នាំ២០១២ និងបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣។ លោកក៏ទទួលបានសញ្ញាបត្រមធ្យម ឯកទេសផ្នែកផែនការសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការនិងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន និងថៃ។ ជាមួយបទពិសោធន៍រយៈពេល ១៧ឆ្នាំ លោកក៏ធ្លាប់បម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក្នុងតួនាទីជា មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន នាយកទីផ្សារ ប្រធានផ្នែកលក់គ្រឿងបន្លាស់ និងនាយកនាយកដ្ឋានទីផ្សារ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយក នាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផល នៅខែវិច្ឆិកា ឆ្នាំ២០២២។
នាយករង នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
លោក ផេង ពុធមេត្រី
លោក ផេង ពុធមេត្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងរដ្ឋបាលអាជីវកម្ម បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស និងសញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាអង់គ្លេសទូទៅ នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោកក៏មានបទពិសោធន៍ជាង ១៤ឆ្នាំ នៅលើជំនាញគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល ផ្នែកបម្រើអតិថិជន និងទីផ្សារ ជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនផងដែរ។ ក្រៅពីនេះ លោកក៏ធ្លាប់បានចូលរួមក្នុងសិក្ខាសាលា និងវគ្គសិក្សាជំនាញមួយចំនួនដូចជា ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងរដ្ឋបាលទូទៅ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ការកសាងក្រុម និងវគ្គជាច្រើនទៀត។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា នាយករង នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នៅក្នុងឆ្នាំ២០១៩។
ប្រធានមុខងារប្រតិបត្តិតាម
លោក វង ចាន់សុមាន
លោក វង ចាន់សុមាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុនិងធនាគារ ក្នុងឆ្នាំ២០១៦។ លោកក៏ទទួលបានសញ្ញាបត្រនីតិពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៩ និងបានបញ្ចប់ការសិក្សាវិញ្ញាបនបត្រ Regulatory Compliance Certification លើកទី២ ក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងការវិភាគសេដ្ឋកិច្ច។ ជាមួយបទពិសោធន៍រយៈពេល១០ឆ្នាំ លោកក៏ធ្លាប់បានបម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា មន្រ្តីឥណទាន ប្រធានមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ និងមន្រ្តីប្រតិបត្តិ។ លោកត្រូវបានទទួលស្គាល់ជា ប្រធានមុខងារប្រតិបត្តិតាម ពីធនាគារជាតិ នៃ កម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២០ ដើម្បីទទួលបន្ទុកក្នុងការគ្រប់គ្រងផ្នែកអនុលោមភាពរបស់គ្រឹះស្ថាន ក្រោយពីបានចូលបម្រើការងារនៅគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ក្នុងតំណែងជា ប្រធានមុខងារប្រតិបត្តិតាម ក្នុងឆ្នាំ២០១៩។