ឥណទានរហ័ស
ឥណទានរហ័ស ជាប្រភេទកម្ចីផ្ទាល់ខ្លួន បង្កើតឡើងដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ដល់អតិថិជន។ កម្ចីរហ័សផ្ដល់ជូនអតិថិជន ក្នុងអត្រាការប្រាក់សមរម្យ និងការអនុម័តកម្ចីរហ័ស ដោយអតិថិជនគ្រាន់តែដាក់បណ្ណសម្គាល់យានយន្តជាទ្រព្យធានា។
លក្ខណៈផលិតផល
គោលបំណងកម្ចី
- បំពេញតម្រូវការសាច់ប្រាក់បន្ទាន់
- ទិញគ្រឿងអេឡិចត្រូនិច
- ទិញសម្ភារផ្ទះបាយ ឬគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ
- បំពេញតម្រូវការផ្ទាល់ខ្លួនផ្សេងៗ។
រូបិយប័ណ្ណ | ប្រាក់រៀល | ដុល្លារអាមេរិក |
ទំហំកម្ចី | ៤០០.០០០ – ២០.០០០.០០០ | ១០០ - ៥.០០០ |
រយៈពេលកម្ចី | រហូតដល់ ៤៨ខែ | |
របៀបសង | បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថេរ បង់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ ថយចុះ |
|
អត្រាការប្រាក់ថេរ | ១៨% ក្នុងមួយឆ្នាំ |
សោហ៊ុយផ្សេងៗ
- សោហ៊ុយប្រចាំខែ ០,៥% នៃទំហំឥណទានដែលនៅសល់
- សោហ៊ុយរដ្ឋបាល ២% នៃទំហំឥណទាន
លក្ខខណ្ឌតម្រូវ
- អាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ
- មានប័ណ្ណសម្គាល់យានយន្តសម្រាប់ដាក់ធានា
- មានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ស្របច្បាប់
- មានឯកសារសម្គាល់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬច្បាប់ថតចម្លងឯកសារដែលមានសុពលភាពណាមួយ
- មានអាសយដ្ឋានអចិន្ត្រៃយ៍ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ គ្រឹះស្ថាន ខេមា។
របៀបដាក់ពាក្យស្នើសុំ
- ជួបជាមួយភ្នាក់ងារឥណទានរបស់ គ្រឹះស្ថាន ខេមា នៅក្នុងតំបន់របស់លោកអ្នក ឬអញ្ជើញទៅកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត
- ទំនាក់ទំនងផ្នែកសេវាអតិថិជនតាមទូរស័ព្ទ៖ 017 907 555 / 098 907 555 ឬ ចូលទៅកាន់ តំណភ្ជាប់នេះ ដើម្បីដាក់ពាក្យស្នើកម្ចីអនឡាញ ដោយពុំចាំបាច់អញ្ជើញមកកាន់ការិយាល័យផ្ទាល់។
កំណត់សម្គាល់
គ្រឹះស្ថាន ខេមា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ សាខាគ្រឹះស្ថាន ខេមា ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់ផ្នែកសេវាអតិថិជន៖ 017 907 555 / 098 907 555.
ព័ត៌មានបន្ថែម
ត្រូវការស្នើកម្ចីទិញយានយន្ត ទិញអលនទ្រព្យ ឬពង្រីកមុខរបរមែនទេ?