ទំព័រដើម > ផលិតផល

ឥណទាន​ខ្នាត​តូច​បំផុត

ឥណ​ទាន​ខ្នាត​តូច​បំផុត​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អតិថិ​ជន​ដែល​មាន​តម្រូវ​ការ​ដើម​ទុន​ខ្នាត​តូច​បំផុត យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ពង្រីក​អាជីវ​កម្ម ឬ​បំពេញ​តម្រូវ​ការ​ទូ​ទៅ ដោយ​ទំហំ​កម្ចី​អតិ​បរមា​រហូត​ដល់ ២០​លាន​រៀល ឬ ៥.០០០​ដុល្លារ ហើយ​របៀប​ទូទាត់​សង​អាច​មាន​ច្រើន​ជម្រើស ទៅតាម​តម្រូវ​ការ​របស់​អតិថិ​ជន។

លក្ខណៈ​ផលិត​ផល

គោលបំណងកម្ចី

  • ទិញ​សម្ភារៈ​ប្រើ​ប្រាស់
  • ប្រើ​ប្រាស់​ជា​ដើម​ទុន ឬ​ទិញ​សម្ភារៈ​សម្រាប់​ប្រកប​​អាជីវ​កម្ម
  • បង្កើត ឬ​ពង្រីក​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​ជា​លក្ខណៈ​គ្រួសារ។
រូបិយប័ណ្ណប្រាក់រៀលដុល្លារ​អាមេរិក
ទំហំ​កម្ចី៤០០.០០០ – ២០.០០០.០០០១០០ - ៥.០០០
រយៈ​ពេល​កម្ចីរហូត​ដល់ ៤៨​ខែ
របៀប​​សងបង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថេរ

បង់​សង​ប្រចាំ​ខែ​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ថយ​ចុះ

បង់​សង​តាម​ការ​ចរចា
អត្រា​ការ​ប្រាក់​ថេរ១៨% ក្នុង​មួយ​ឆ្នាំ

សោ​ហ៊ុយ​ផ្សេងៗ

  • សោ​ហ៊ុយ​អនុម័ត​ឥណ​ទាន ២% នៃ​ទំហំ​ឥណ​ទាន
  • សោ​ហ៊ុយ​រៀប​ចំ​ឯកសារ ១% នៃ​ទំហំ​ឥណ​ទាន

លក្ខ​ខណ្ឌ​តម្រូវ

  • អាយុ​ចាប់​ពី ១៨ ដល់ ៦៥ ឆ្នាំ
  • មាន​ទ្រព្យ​សម្រាប់​ដាក់​ធានា
  • មាន​ឯក​សារ​សម្គាល់​អត្ត​សញ្ញាណ៖ អត្ត​សញ្ញាណ​ប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវ​ភៅ​ស្នាក់​នៅ ឬ​ច្បាប់​ថត​ចម្លង​ឯកសារ​ដែល​មាន​សុពល​ភាព​ណា​មួយ
  • មាន​អាសយ​ដ្ឋាន​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​តំបន់​ប្រតិ​បត្តិ​ការ​របស់ គ្រឹះ​ស្ថាន ខេមា។

របៀប​ដាក់​ពាក្យ​ស្នើ​សុំ

កំណត់​សម្គាល់

គ្រឹះ​ស្ថាន ខេមា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​នា​នា​ ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ជា​មុន។​ សម្រាប់​ព័ត៌​មាន​លម្អិត​ សូម​អញ្ជើញ​មក​កាន់ សាខា​គ្រឹះ​ស្ថាន ខេមា ដែល​នៅ​ជិត​លោក​អ្នកបំផុត ឬ​ទូរស័ព្ទ​មក​កាន់​ផ្នែក​សេវា​អតិថិ​ជន៖ 017 907 555 / 098 907 555.

ព័ត៌មាន​បន្ថែម

សេវា​អតិថិជន​តាម​ទូរស័ព្ទ

017 907 555
098 907 555

បណ្តឹង​តវ៉ា​តាម​​ទូរស័ព្ទ

089 666 018
081 855 222

ត្រូវ​ការ​ស្នើ​កម្ចី​ទិញ​យាន​យន្ត ទិញ​អលន​ទ្រព្យ ឬ​ពង្រីក​មុខ​របរ​មែន​ទេ?