១៥ មិថុនា ២០២៣ – គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានបើកដំណើរការជាផ្លូវការនូវសាខាថ្មីចំនួនពីរ ដើម្បីពង្រីកបណ្ដាញប្រតិបត្តិការនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ ក្នុងឱកាសបើកសាខាថ្មីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសលើផលិតផលឥណទានយានយន្ត។
សាខាថ្មីចំនួនពីរនោះរួមមាន៖
- សាខាស្រុកស្អាង ស្ថិតនៅលើផ្លូវជាតិលេខ២១ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល
- សាខាស្រុកកំពង់ត្រាច ស្ថិតនៅលើផ្លូវជាតិលេខ៣៣ ភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ការបើកដំណើរការសាខាបន្ថែមនេះ បានពង្រីកបណ្ដាញការិយាល័យប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា កើនឡើងដល់ ៦សាខា នៅតាមបណ្ដាខេត្តចំនួន៤ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍។
ក្នុងឱកាសបើកធ្វើប្រតិបត្តិការជាផ្លូវការ នៃសាខាទាំងពីររបស់គ្រឹះស្ថាន ខេមា អតិថិជនអាចស្នើកម្ចីទិញម៉ូតូ កង់បី ឬរថយន្ត ដោយមិនតម្រូវឱ្យមានទឹកប្រាក់ចូលរួម។ ការផ្ដល់ជូនពិសេសនេះមានសុពលភាពរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕